ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងាររបស់សមាគម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ដឹកនាំដោយលោកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងាររបស់សមាគម ដែលបានអនុវត្តកន្លងមក នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
រូបថត៖ ខឹម សុវណ្ណារ៉ា