យោធារុស្ស៊ីបដិសេធការវាយប្រហារទៅលើជនស៊ីវិលនៅស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០២.២០)

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធពីការចោទប្រកាន់នៃការវាយប្រហារទៅលើជនស៊ីវិលនៅអ៊ីដលីបក្នុងប្រទេសស៊ីរី។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាមូលហេតុពិតប្រាកដនៃវិបត្តិនៅក្នុងតំបន់អ៊ីដលីបគឺការបរាជ័យរបស់ប្រទេសទួរគីក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីបែងចែកក្រុមសកម្មប្រយុទ្ធចេញពីក្រុមភេរវករដែលកំពុងប្រតិបត្តិការនៅតំបន់នោះ។

សេចក្តីថ្លែងការណ៍បាននិយាយថាប្រជាជនស៊ីវិលកំពុងរងគ្រោះយ៉ាងខ្លាំងពីការបង្កហេតុនៅក្នុងតំបន់អ៊ីដលីបដែលកើនឡើងដោយក្រុមភេរវករដែលកំពុងការពារខ្លួនពីការវិលត្រឡប់របស់កងទ័ពរដ្ឋាភិបាលស៊ីរីដោយយកប្រជាជនជាចំណាប់ខ្មាំង។