អ្នកពន្លត់អគ្គិភ័យ៣នាក់បានស្លាប់និង៩នាក់រងរបួសនៅក្នុងការបាក់រលំអគារនៅកាស្មៀរប្រទេសឥណ្ឌា

វិទ្យុជាតិកម្ពុជា​/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០២.២០)

ឥណ្ឌា៖ អ្នកពន្លត់អគ្គិភ័យ ៣ នាក់បានស្លាប់និង ៩នាក់រងរបួសនៅក្នុងការបាក់រលំអគារនៅកាស្មៀរប្រទេសឥណ្ឌាកាលពីថ្ងៃពុធប៉ូលីសបាននិយាយថាយ៉ាងហោចណាស់អ្នកពន្លត់អគ្គិភ័យ ៣ នាក់ត្រូវបានស្លាប់និង ៩នាក់ផ្សេងទៀតរួមទាំងជនស៊ីវិល ៤នាក់បានរងរបួសបន្ទាប់ពីអគារមួយបានដួលរលំក្រោយមានឧប្បត្តិហេតុអគ្គីភ័យនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។

អគារនេះបានដួលរលំនៅសង្កាត់ តាឡាប់ទីលូ ក្នុងទីក្រុង ចាម់ម៉ូដែលជារដ្ឋធានីរដូវរងារនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

យោងតាមមន្រ្តីប៉ូលីសបានឲ្យដឹងថាអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់រ
ដ្ឋាភិបាល ។ប៉ូលីសបានបន្តទៀតថាប្រតិបត្តិការជួយសង្គ្រោះត្រូវបានជួយយកអ្នកជាប់ទាំងអស់នៅក្នុងអគារចេញមកហើយ។