ប្រធានាធិបតីទួរគីគំរាមវាយប្រហារលើកងទ័ពស៊ីរីប្រសិនបើកងទ័ពទូរគីមានគ្រោះថ្នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០២.២០)

ទួរគី៖ កាលពីថ្ងៃពុធប្រធានាធិបតីទួរគីបានគំរាមវាយប្រហារទៅលើកងទ័ពស៊ីរីនៅគ្រប់ទីកន្លែងប្រសិនបើទាហានទួរគីត្រូវបានទទួលគ្រោះថ្នាក់ដោយការវាយប្រហារជាថ្មីម្តងទៀតនៅក្នុងខេត្តអីដលីបប្រទេសស៊ីរី។

លោក​ រឺស៊ីបតាយយីបអឺដូហ្គាន( Recep Tayyip Erdogan​ ​)បានថ្លែងទៅកាន់សមាជិកគណបក្សរបស់លោកនៅឯសភាថា“ប្រសិនបើគ្រោះថ្នាក់ណាមួយកើតឡើងដល់ទាហានរបស់ទួរគីនៅក្នុងប៉ុស្តិ៍សង្កេតការណ៍ឬកន្លែងណាមួយនៅក្នុងប្រទេសស៊ីរីនោះលោកសូមប្រកាសថានឹងវាយប្រហារទៅលើកងកម្លាំងស៊ីរីគ្រប់ទីកន្លែងដោយមិនគិតពីកិច្ចព្រមព្រៀងសូជីឡើយ” ។

លោក អឺដូហ្គាន បាននិយាយសំដៅទៅលើប៉ុស្តិ៍អង្កេតចំនួន ១២ដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់អ៊ីដលីបក្នុងគោលបំណងឃ្លាំមើលបទឈប់បាញ់គ្នានៅបន្ទាយចុងក្រោយរបស់ក្រុមឧទ្ទាម។