បង់ក្លាដែសសរសើរការខិតខំរបស់ចិនប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសឆ្លង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០២.២០)

បង់ក្លាដែស៖ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក​ អាក អាបដុល​ម៉ូមេន (AK Abdul Momen)បានសម្តែងការកោតសរសើរដល់រដ្ឋាភិបាលចិនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង
នៃវីរុសកូរូណា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបង់ក្លាដែសបាននិយាយថា“ប្រទេសបង់ក្លាដែសជឿជាក់យ៉ាងមុតមាំថារដ្ឋាភិបាលចិននឹងស្តារស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះហើយនឹងអាចបញ្ឈប់ស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត”

លោក ​ម៉ូមេនក៏បានសម្តែងទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនដោយសារវីរុសនៅកណ្តាលទីក្រុងវូហាន និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសចិនក៏ដូចជាការអាណិតអាសូរចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។