រដ្ឋាភិបាលជប៉ុនបានបពោ្ចញប្រាក់ចំនួន៩៦ម៉ឺនដុល្លារអាម៉េរិកជួយ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​កា​រ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០​ — រដ្ឋាភិបាលជប៉ុនបានបពោ្ចញប្រា​ក់ចំ​នួ​ន​៩​៦​០.០​០​០​ដុល្លារអាម៉េរិក ជាវិភាគទានរបស់​ខ្លួនដើម្បីផ្ដល់ជូនភាគីអង្គការសហប្រជាជាតិ នៃ​ថ​វិ​កា​​អង្គជំនុំជ​ម្រះ​វិសាមញ្ញក្នុងតុលាការ កម្ពុជា នៅថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ដផ្ដល់វិភាគទាននេះ ដើម្បីទ្រទ្រង់ដំណើរការរប​ស់​​សាលាក្ដីខ្មែរក្រហម។ ប្រទេសជប៉ុនលើកទឹកចិត្ដឱ្យ​អង្គជំនុំជ​ម្រះ​វិសាមញ្ញក្នុងតុលា ការកម្ពុជា(អ.វ.ត.ក) បន្ដ​ដំ​ណើ​រការលើសំណុំរឿ​ងដែ​លនៅសេសសល់ក្នុងរបៀបមួយ មានភាពត្រឹមត្រូវមាន​ប្រសិ​ទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់ តែចាស់ជរា និងសុខភាពទន់ខ្សោ​យ និងដើម្បីសម្រេចបាននូវយុត្ដិធម៌ ដែលកំពុងត្រូវបាន ទន្ទឹងរង់ចាំអស់រយៈពេ​លយ៉ាង​យូ​រ​ម​ក​ហើ​យ សម្រាប់ប្រជាជនកម្ពុជា។  

រដ្ឋាភិបាលជប៉ុនផ្ដល់សារៈសំខាន់ទៅលើសាលាក្ដីខ្មែរក្រហម ដោយ​ផ្អែក​លើ​ទ​ស្ស​នៈ​ចំ​នួ​នបី។ ទីមួយ: ការកាត់​ក្ដីខ្មែរក្រហមគឺជាដំណាក់​កាលបពា្ចប់នៃដំណើរការស្វែ​ងរ​កស​ន្ដិភា​ព​នៅ​កម្ពុជាដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញនៃអំពើឃោរឃៅ ដែ​លបា​ន​ប្រ​ព្រឹ​ត្ដ​ឡើ​ង​នៅ​ក្នុ​ង​រ​ប​បខ្មែរក្រហម។ ទីពីរ: សាលាក្ដីខ្មែរក្រហមនេះនឹងជួយស្វែងរកយុត្ដិធម៌ជូ​នជ​ន​រ​ង​គ្រោះ​​នៃ​របបខ្មែរក្រ​ហ​ម ដែលប្រការនេះនឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ។ ទីបី​: សា​លាក្ដីនេះនឹងរួមចំណែ​ក​ដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ 

រដ្ឋាភិបាលជប៉ុន បាន និងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុ​ជា​​តាំ​ងពី​ដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុនសម្រាប់​តុ​លា​កា​រ​នេះ មានចំនួន៨៨,៥​លានដុល្លារអាម៉េរិកដោយគិតរួមទាំងការបពោ្ចញថវិកាលើកនេះ ដែល​ប្រ​ហា​​ក់​ប្រហែលនឹ​ង២៩ភាគរយ នៃថវិកាសរុបផ្ដល់ដោយប្រទេសផ្ដល់ជំនួយជូនភាគីជាតិ និង​ភា​គី​អង្គ​កា​រ​សហប្រជាជាតិនៃ អ.​វ.ត.ក ។ លើសពីនេះទៅទៀត ប្រទេសជ​ប៉ុន​រួ​ម​ជា​មួ​យ​ប្រ​​ទេ​ស​បារាំង ក្នុងឋានៈជាសហប្រធាននៃមិត្ដរបស់ អ.វ.ត.ក. បា​ន​តា​ម​ដា​ន​ដំ​ណើ​រ​កា​រ​រ​ប​ស់​តុ​លាការនេះយ៉ាងសកម្ម៕

ដោយ គង់ សិរីរ័ត្ន