ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាចូលរួមថែរក្សាទឹកទុក  សម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ

AKP កំពង់ធំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០  — ដើម្បីអនុវត្តន៍គោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផល ឱ្យមានភាពកាន់ តែល្អប្រសើរឡើងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ យល់ដឹងពីសារៈសំខាន់របស់ទឹក ត្រូវមានវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំ ចៃទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នារដូវប្រាំងនេះ គឺមិនត្រូវប្រើប្រាស់ ខ្ជះខ្ជាយនោះឡើយ។

ឯកឧត្តម សុខ លូ បានថ្លែងយ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនបង ប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្រី្តមេម៉ាយ ចាស់ជរា និងជនពិការ នៅឃុំកំពង់ ចិនជើង ស្រុកស្ទោងចំនួន៤០គ្រួសារ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយចំនួន៣៦គ្រួសារ។

ឯកឧត្តមបន្ថែមទៀតថា ចំពោះស្រែប្រាំង គឺធ្វើបានតែមួយដងគត់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវត្រៀមអន្តរាគមន៍សង្រ្គោះ ស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ ស្រោចស្រព ដំណាំរួមផ្សំ។ ការជួបប្រទះបញ្ហាទាំងនេះ មិនមែនតែនៅក្នុង ព្រះរាជាណាចក្រកម្ពុជា គឺនៅគ្រប់បណ្តាប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរគ្រោះរាំងស្ងួត ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូន សូមយកចិត្ត ទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថាន ជុំវិញផ្ទះ បរិភោគអាហារដែលមានជីជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច។ ខិតខំបង្កបង្កើនផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃបានមួយកម្រិតទៀត។

ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿង ស្រវឹង និងអប់រំកូនចៅត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។ អំណោយមនុស្សធម៌ ដែលសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងនិងអាវយឺត ២៕

ដោយ ស៊ុម វណ្ណា