ប្រទេសចិនផ្តល់ថវិកាជាតិចំនួន ៤៣ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូរូណា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០២.២០)

ចិន៖ ធនាគារកណ្តាលចិនបាននិយាយកាលពីថ្ងៃអាទិត្យនេះថាខ្លួននឹងផ្តល់ថវិកាជាតិចំនួន ៣០០ ពាន់លានយ័នស្មើនឹង ៤៣ ពាន់លានដុល្លារនៅសប្តាហ៍ក្រោយដើម្បីជួយដល់សហគ្រាសដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសដែលបានវាយប្រហារប្រទេសចិននិងឆ្លងទៅមនុស្សរាប់ពាន់នាក់។

ធនាគារប្រជាជនចិន (PBOC) បាននិយាយថាធនាគារនឹងផ្តល់មូលនិធិដំបូងនៅថ្ងៃច័ន្ទដែលនឹងគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសសំខាន់ៗដែលចូលរួមក្នុងការការពារនិងគ្រប់គ្រងការរាតត្បាតនៃវីរុសនេះ។

ការផ្ទុះឡើងដែលបានចាប់ផ្តើមនៅកណ្តាលទីក្រុងវូហានបានធ្វើឱ្យប្រទេសជាប់គាំងនិងគំរាមធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។