លោកត្រំា ស្នើឲ្យកាត់បន្ថយការចំណាយលើការសាងសង់ជញ្ជាំងព្រំដែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ិយ់ា  (១០.០២.២០)

តាមសេចក្តីរាយការណ៍របស់កាសែតបរទេសបានឲ្យដឹងថា  ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នឹងស្នើសុំថវិកាចំនួន ២ ពាន់លានដុល្លា នៅក្នុងគម្រោងថវិកាឆ្នំា ២០២១ ដើម្បីយកមកចំណាយលើការសាងសង់ជញ្ជាំងព្រំដែន ។

ចំនួនដែលលោកត្រំាបានស្នើសុំនេះ  គឺមានចំនួនតិចជាងចំនួនទឹកប្រាក់ដែលលោកត្រំា បានស្នើសុំ កាលពីឆ្នំា ២០១៩ ។

លោកត្រំានឹងប្រកាសពីចំនួនទឹកប្រាក់នេះ នៅថ្ងៃចន្ទនេះ   ហើយចំនួនទឹកប្រាក់នេះ  ត្រូវបានគេមើលឃើញថា រដ្ឋការលោកត្រំា ត្រូវការថវិកាតិចជាងពីការស្នើលើកមុន  ដើម្បីចំណាយលើការសាសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសមិចស៊ិកកូ ហើយរដ្ឋការលោកត្រំានឹងចំណាយច្រើនទៅលើគម្រោងសាងសង់ផ្នែកយោធាវិញ​។​