ឯកឧត្តម វ៉ាត់ ចំរើន បាញ់កាំភ្លើងបញ្ជាការចាប់ផ្តើមចេញដំណើរ នៃការប្រណាំងកង់កម្សាន្តកម្ពុជា-ថៃ ក្នុងព្រឹត្តិការណ៍ ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង លើកទី២

AKP ឧត្តរមានជ័យ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាញ់កាំភ្លើងបញ្ជាការចាប់ផ្តើម ចេញដំណើរ នៃការប្រណាំងកង់កម្សាន្តកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង” លើកទី២ ដែលរៀបចំឡើងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបថត៖ យឹម សុវឌ្ឍនា