ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តថ្មគ និងរាប់បាត្រព្រះសង្ឃ១២៥អង្គ ក្នុងថ្ងៃបុណ្យមាឃបូជា

AKP កណ្តាល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អមដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ព្រមទាំងលោកយាយ សីលវត្តី ពេន យុត ប្រធានសីលវត្តី វត្តថ្វាយដង្គំ អញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលទីអាសនៈព្រះពោធិ៍ព្រឹក្ស ឈាបនដ្ឋាន រាប់បាត្រព្រះសង្ឃ១២៥អង្គ ក្នុងថ្ងៃបុណ្យមាឃបូជា និងផ្តល់សៀវភៅ និងថវិកាដល់សិស្សានុសិស្ស នាព្រឹកថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តថ្មគ ឃុំថ្មគ ស្រុកល្វាឯម ខេត្តកណ្ដាល ។

រូបថត៖ ខឹម សុវណ្ណារ៉ា