CDC ស្នើឱ្យ AFD ពិនិត្យលទ្ធភាពក្នុងការគាំទ្រលើវិស័យអប់រំ និងសុខាភិបាល​បន្ថែមលើ​វិស័យអា​ទិ​ភា​ពដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិ​ភូអ​ម​​នា​យ​ក​រ​ដ្ឋ​មន្ត្រី អគ្គលេខាធិការគណៈ​កម្មា​ធិ​ការនីតិ​​សម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ​ក្រុមប្រឹ​ក្សា​អ​​ភិវ​​ឌ្ឍ​ន៍កម្ពុជា(CDC)​បានស្នើទីភ្នាក់​ងារ​​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ធ្វើការពិនិត្យលទ្ធ​ភា​​ពក្នុងការគាំទ្រលើវិស័យអប់រំ​និង​សុខាភិ​បាលបន្ថែមលើវិស័​យអាទិភាពក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ។​នេះបើតាមសេចក្តី ​ប្រកាស​ព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាមួយ រវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិ​ភូអ​ម​​​នា​យ​ក​រ​ដ្ឋ​មន្ត្រី អគ្គលេខាធិការគណៈក​ម្មាធិការនីតិសម្បទានិង​អភិវឌ្ឍន៍​កម្ពុជានៃ​ក្រុម​ប្រឹ​ក្សា​​អ​​ភិវឌ្ឍ​ន៍កម្ពុជាជាមួយលោកស្រី Ophélie BOURHIS នាយិកាថ្មីនៃទីភ្នាក់ងារ​បារាំងស​ម្រា​ប់​​ការ​​អ​ភិ​វ​ឌ្ឍ​(AFD) កាលពី​ថ្ងៃ១៣កើ​តខែមាឃឆ្នាំឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី០៦ ​ខែកុម្ភៈ​ឆ្នាំ​២​០២០នៅទីស្តីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគ​មន៍​និង​អប​អរ​សាទ​រលោក​ស្រី Ophélie BOURHIS ដែលត្រូវបានតែងតាំងជានាយិកា AFD ប្រចាំព្រះរាជាណាចកម្ពុជា​កា​ល​​​ពីខែកញ្ញាឆ្នាំ២០១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ជូន​លោកស្រី​អំពី​វឌ្ឍ​ន​ភា​ពដែល​រា​ជ​​រដ្ឋាភិបាលសម្រេចជោគជ័យយ៉ា​ងត្រចះត្រចង់ក្នុងសន្តិ​សុខស្ថិរភាពន​យោបាយ​កា​រ​រក្សា​នូវ​កំ​ណើ​នសេដ្ឋកិច្ច៧,៥ភាគរយ ដែលជាកំណើនខ្ពស់១០ឆ្នាំចុងក្រោយ​នេះ។

ទន្ទឹមនឹងនេះក្នុងនាមរាជ​រ​​ដ្ឋា​ភិ​បាលកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុ​ណយ៉ាង​ជ្រាល​ជ្រៅ​ចំ​​ពោះរដ្ឋាភិបាលសាធារណរដ្ឋបារាំងនិងប្រជាជនបារាំង​ពិសេ​ស​​ចំពោះAFD ដែ​ល​បា​ន​និងបន្តរួមចំណែ​កយ៉ា​ងសំ​ខាន់​ក្នុ​ង​ចី​រ​ភា​ពនិ​ងបរិ​យាប័​ន្នទាំងនៅជនបទ​និង​ទី​ប្រ​ជុំ​ជ​ន​នៅ​ក​ម្ពុជា។

ជាក់ស្តែង គិតត្រឹមឆ្នាំ២០១៩​ទីភ្នាក់ងារ AFD បានបើកផ្តល់ហិរញ្ញ​ប្បទាន​ក្នុង​ទ​ម្រ​ង់​ជាហិរញ្ញប្បទានឥណទានសម្បទានមានការធានានិងគ្មា​នការ​ធានា​ពីរ​ដ្ឋស​រុ​ប​ប្រ​មា​ណ​៥​៥០ លានអឺរ៉ូ(សម​មូល​នឹ​ង​៦​០៥លានដុល្លារអាមេរិកស្មើ២,៤ភាគរយ​នៃទំហំហិរញ្ញប្បទា​នសរុប​ផ្ត​ល់​ដោយដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់គាំទ្រដល់គម្រោងក្នុងវិស័យកសិកម្មនិងកសិ-ឧស្សា​ហ​​កម្ម អភិវឌ្ឍន៍ជនបទ​ ហេដ្ឋារចនាសម្ព័ន្ធរូប​វ័ន្ត(ការផ្គត់ផ្គង់ទឹកស្អាត ​ផ្លូវ​ជន​ប​ទ ការ​សាង​ស​ង់​បណ្តា​​ញចែក​ចាយ​អ​គ្គិ​ស​នី) ​ការបណ្តុះ​បណ្តា​លបច្ចេកទេស​និ​ង​វិ​ជ្ជាជីវៈ​និ​ងវិស័​យធនា​គារនិ​ង​គ្រឹះ​​ស្ថា​ន​ហិ​រញ្ញវ​ត្ថុ​នៅ​ក​​​ម្ពុជា។

លោកស្រី Ophélie BOURHIS បានសម្តែងការអបអរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹ​ង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង​កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព​ពិសេសចំពោះ​ការ​រ​ក្សា​​​​បានដ៏​ប្រ​សើរ​។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិង​ភាព​ជា​ដៃ​គូ​ដ៏ល្អរវាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិង​ទីភ្នាក់ងារAFDកន្លងមក ហើយក្នុងអាណត្តិថ្មីនេះ លោក ស្រីបានបង្ហាញជំហរពង្រឹង​និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីរួមចំណែកជា​មួយ​រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​បន្តជំរុញកំណើន​សេដ្ឋ​កិច្ច​និងបង្កើ​តកា​រងា​រតា​ម​រ​យៈ​កា​រ​អ​ភិ​វ​ឌ្ឍធនធាននិងលើកកម្ពស់ការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីបានជម្រាបជូនថា ទីភ្នា​ក់​ងា​​រ AFD នឹងពិ​និត្យ​ល​​ទ្ធ​ភា​ព​​​​​ក្នុងកា​រ​គាំ​​ទ្របន្ថែមដល់គម្រោងក្នុងវិស័យអប់រំនិងសុខា​ភិបាល​ហើ​​យនឹងលើកសំ​ណើ​​នេះ​ទៅ​ពិភាក្សាប​ន្ថែមក្នុងកិច្ចពិគ្រោះយោបល់កម្រិត​គោល​ន​យោ​បា​យ​(Policy Dialogue) រវាង​រាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារAFD ដែលគ្រោង​នឹង​ប្រ​ព្រឹ​ត្ត​ទៅ​នា​ថ្ងៃ​​ទី៩ខែ​មីនា​ឆ្នាំ២​០​​​​​២០​ខាងមុខនៅរដ្ឋធានីប៉ារីសប្រទេសបារាំង។

លោកស្រីក៏បានបង្ហាញជំហរដ៏រឹងមាំក្នុងការបន្តរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការកម្រិ​​ត​វិស័​យផងដែរ​ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ​(ប្រព័ន្ធធារាសាស្ត្រ)​តាមរយៈយន្តការ​ក្រុ​ម​កា​រ​ងារ​បច្ចេកទេសចម្រុះពីតំណាងក្រសួងនិងស្ថាប័នតាម​វិស័យនៃរាជរដ្ឋាភិបាលនិង​តំណា​ង​ដៃ​គូអភិវឌ្ឍន៍៕

ដោយ គង់ សិរីរ័ត្ន