បទយកការណ៍៖ អ្នកធ្វើចង្រ្កានជោគជ័យរកចំណូលជួយកូនៗឱ្យរៀនបានដល់​ចប់អនុបណ្ឌិត និងវេជ្ជបណ្ឌិត ហើយក៏បានអំពាវនាវរកអ្នកស្នងបន្ដលើមុខរបរនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — ខណៈវ័យកាន់តែចាស់ កម្លាំ​ង​កា​ន់​តែ​ខ្សោ​យ លោក ចែ សុផល ​ម្ចាស់សិប្ប​កម្មចង្រ្កាន ឡូវ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរូបលោក​បាន​បង្កើត​ដោយជោគជ័យអស់រយៈពេល២ទសវ​ត្ស​​រ៍មកហើយនោះ បានសម្តែងការសោក ស្តាយយ៉ាងខ្លាំងចំពោះអនាគតសិប្បកម្មរបស់លោក ដោ​យ​​សារកូ​ន​ៗ​ទាំ​ង៥គ្មាន​ន​រ​ណា​ម្នាក់​ចង់បន្តវេនពីគាត់ឡើយ ដោយពួកគេងាកមកធ្វើការងារជាមន្ត្រី​រា​​ជ​​ការ និងឯកទេស​ជំនា​ញ​ផ្សេងៗ​ទៅ​វិញ។

ស្ថិតក្នុងវ័យចំណាស់ ប៉ុន្តែទឹកមុខមាំ សំដីម៉ឹងម៉ាត់ លោក ចែ សុផល បា​ន​រៀ​ប​រា​ប់​ពី​ដំណើរការសិប្បកម្មចង្រ្កានឡូវរបស់លោកប្រាប់អ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌​មា​ន​កម្ពុជា AKP ដោយរីករាយថា លោកបានច្នៃធ្វើចង្រ្កានរយៈពេល២០ឆ្នាំហើយ ដោ​យ​ដំ​បូ​ង​ធ្វើ​នៅខេត្តកំពង់ឆ្នាំង និងក្រោយមកទៀតនៅខេត្តកណ្តាល។ ដើម្បី​ដំណើ​រកា​រសង្វាក់​ផលិ​ត​ក​ម្ម​ឱ្យបោះជំហានដោយរលូនពីចំណុចចាប់ផ្តើមមិ​នមែនជាភាពងា​យស្រួ​លឡើយ ដោយសារ​   ប​​រា​​ជ័​​យ​ជាឧបសគ្គក្នុងគ្រាដែលលោក ចែ សុផល ផលិតចង្រ្កានធម្មតា​មានគុណភាព​អន់​មិន​មា​​ន​​​បច្ចេ​ក​ទេ​ស​ត្រឹមត្រូវ។ ប៉ុន្តែដោយសេចក្តីព្យាយាមអំណត់លោកនៅ​តែបន្តធ្វើរហូត​ថ្ងៃ​មួ​យ​លោ​​​កបាន​​លេ​ច​​លឺដំណឹងពីកូនប្រុសរបស់គាត់ថា មានអង្គការមួយនៅកៀនស្វាយផលិ​តផើង​ចម្រោះ​ទឹក​ដែ​ល​ប្រើប្រាស់វត្ថុធាតុដើមដូចគ្នាទៅនឹងការផលិតចង្រ្កានរបស់លោក។ អ្វីដែល​ប្លែ​​ក​​នាំ​ឱ្យ​លោ​ក​ចា​ប់​អា​រម្មណ៍នោះគឺការផ​លិតផើងនេះមិនមែនធ្វើដោយដៃនិងដោយកម្លាំង​ម​នុ​​ស្ស​ទាំ​ង​ស្រុ​ង​​ដូ​ច​លោ​ក​ធ្វើចង្រ្កានឡើយ។ ទន្ទឹមនេះ អង្គការបានច្នៃដាក់ម៉ាស៊ីនពាក់​កណ្តាលស្វ័យប្រវត្តិ​​សម្រាប់ដំ​ណើ​​រ​កា​រស​ង្វាក់ផ​លិត​ក​ម្ម​។ លោក ចែ សុផល បាននាំកូនៗ​របស់​លោកចំនួន​៣នាក់ទៅ​សិ​ក្សា​​​ដោ​យ​​​ផ្ទាល់​ពីរ​បៀ​​ប​ប្រើ​ប្រា​ស់និងកែច្នៃឧបក​រណ៍សម្រាប់ផ​លិតផើងដោយ​បំលែងជាម៉ា​ស៊ី​ន​​​ស​ម្រា​ប់ផលិត​ចង្រ្កា​ន​វិ​ញ​។ ​​បន្ទាប់ពីពិនិត្យជាក់ស្តែងនៅអ​ង្គ​ការផលិ​តផើងនៅ​កៀនស្វា​យ​លោ​កបានបញ្ជាក់ថា “បកម​កវិញ​រៀ​បចំប្លង់ ធ្វើ១សារខុស សារ​ទី២​ទើ​ប​ជោ​គជ័យ ដល់ធ្វើបា​ន​ជោ​​គជ័យហើយ ​ខ្ញុំបោះ​បង់​អា​ច​ង្រ្កាន​ធម្មតាចេញបានចាប់​យក​អា​ច​​​ង្រ្កា​ន​នេះល្អ”។

ដោយសារតែការទទួលជោគជ័យក្នុងការប្រឹងប្រែងនេះហើយដែលធ្វើឱ្យលោកបានបន្តអាជីវកម្មធ្វើចង្រ្កានសម្រាប់ជារបបចិញ្ចឹមជីវិតជាផ្លូវការរហូតមក ដោយបានបង្កើតទីផ្សារ លក់ពីខេត្តមួយទៅ​ខេ​ត្ត​មួ​យមានម៉ូយបោះដុំស្ទើរគ្រប់កន្លែង និងមានការកាម៉្មង់ទិញគ្រប់ រដូវ កា​ល។ លោកបានបន្ថែមថា “ចង្រ្កា​ន​ស​ព្វថ្ងៃ​​នេះ​អ​ត់មានគិតថា​ខែ​​ណា​ៗទេដឹងតែមានចង្រ្កាន​ដឹកចេញទៅគឺ​ជោគជ័យម៉ង និងលុយចូល”។

ចំពោះគោលដៅធំៗដែលលោកបោះដុំនាពេលបច្ចុប្បន្ននេះចាប់ពីស្អាងព្រែក​តូ​ច​ដ​ល់​ជ្រៃ​​ធំ ក្នុងខេត្ដកណ្ដាល។ ចំណែកឯត្រើយខាងកើតទន្លេបាសាក់ ចាប់ពីកំ​ពង់ស្វាយ ដល់​ជ្រៃ ធំ ​ស្ថិតក្នុង​ខេត្ត​ក​ណ្តា​ល និងខេត្ដកំពង់ស្ពឺ ត្មាតពង ភ្នំបាសិត ភ្នំឧដុង្គ ឬភ្នំអដ្ឋ​រស្សជា​ដើម។ លោកបានឱ្យដឹងបន្ថែមថា ​“ទី​ផ្សា​រ​ស្រួ​ល​​​ណា​ស់ ប៉ុន្តែស្រួលបានតែចង្រ្កានខ្ញុំ​ដែរទេណាស់​ ទីផ្សារបានតែ​ច​ង្រ្កា​ន​ខ្ញុំ​ទេ បើខុ​ស​​ច​ង្រ្កា​នខ្ញុំ​ក៏ពិ​បា​កលក់ដែរ ចង្រ្កានខ្ញុំនេះជោគជ័យណាស់ យកទៅដាក់ដឹង​តែ​គេ​យ​ក​តែម្តង ស​ព្វ​ថ្ងៃ​នេះ​គេ​កា​​ម៉្មង់ជុំទិសម្នាក់មួយរយ ពីររយហាសិប ម្នាក់ យកមួយឡានតែម្តង”។ បើ​តា​ម​កា​រ​​ប​ង្ហា​ញ​ប្រាប់ពីលោក ចែ សុផល បានឱ្យដឹងថា សព្វថ្ងៃ​លោកផលិត​ផ​លិ​ត​ច​ង្រ្កា​​ន៦ខ្នាតនិងមានតម្លៃចា​ប់ពី២​៥,​០​០​០​រៀល រហូតដល់៥០,០០០រៀល តាមទំហំតូច​ធំ​។

ជាមួយគ្នានេះដែរ តាមរយៈសិប្បកម្មចង្រ្កានរបស់ លោក ចែ​ សុផល បានលើកកម្ព​ស់ជី​វភា​ពគ្រួសារលោកខ្លាំ​ង​ណា​​ស់​បើ​ធៀ​ប​នឹ​ង​មុខរបបផ្សេងៗទៀតដែលលោកធ្លាប់ឆ្លងកាត់​កន្លង​មក។ លោកបាន​បញ្ជា​ក់បន្ថែម​ថា​​ “អ៊ីចឹងហើយ​ទើប​ខ្ញុំ​អា​ចឱ្យកូន​ចៅ​រៀ​ន​សូ​ត្របាន អា មួយរៀនបានដុកទ័រ ហើយអា​ពៅ​រៀន​​បាន​អនុ​បណ្ឌិ​ត ចំ​ណែកកូនផ្សេងៗ​ទៀ​តគឺរៀបចំតា​ម ដំណើ​រអាណាដែល​វាអាចទៅ​បាន​ទៅ​អា​ណា​មិ​ន​​អា​ច​ទៅ​បានយើងទុកវាឱ្យទៅដំណើរ”។

លោក ផល សុខសំណាង ជាកូនប្រុសពៅរបស់ លោក ចែ សុផល ដែ​​ល​បា​ន​រៀ​ន​ច​ប់​ថ្នា​ក់​អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោ​បាយ ហើយបច្ចុប្បន្នកំពុងបម្រើការងារជាមន្ត្រីរា​ជការ​នៅ​​ក្រ​សួង​អ​ភិវ​ឌ្ឍ​​​ន៍​ជនបទ​បានឱ្យដឹងដែរថា បងប្អូនលោកមានលទ្ធភាពរៀនសូត្រគឺសុទ្ធសឹ​ង កើ​ត​​​ចេ​ញ​ពី​រ​ប​រ​​ឳ​ពុករបស់លោកធ្វើចង្រ្កានលក់និងបង្កើតមុខ​របបផ្សេងៗទៀតដោយយកដើ​មទុ​ន​ចេ​ញ​ពីកម្រៃចំណេញពីលក់​ច​ង្រ្កា​​នទាំងអស់។ នៅពេលសួរថា លោកចង់បន្តរបរនេះ​ពីឳពុករបស់លោកដែរឬទេ លោកបានឆ្លើយយ៉ាងខ្លីថា មិនចង់ទេ។ សម្រាប់ការមិនចង់បន្ដ​មុខ​របរនេះ ដោយសារតែមានមូលហេតុជា​ច្រើន​ដែលកូនៗរបស់លោក ចែ សុ​ផ​​ល មិនចង់​បន្តវេន​ជាអ្នកធ្វើចង្រ្កានលក់ ព្រោះសព្វថ្ងៃពួកគេមានការងារល្អៗ​សម្រាប់​ចិញ្ចឹ​ម​​ជីវិតរួច​ស្រេច​ទៅហើយ។ លើសពីនេះទៀត ការងារដែលពួកគេមានស្រាប់ជាការងារប្រើចំណេះដឹង មិ​ន​ប្រើ​​កម្លាំង​កាយច្រើនដូចការងារសិប្ប​កម្មធ្វើចង្រ្កានឡើយ។​

ស្របពេលដែលលោក ចែ សុផល កំពុងដើរលើ​វិថីជោគជ័​យនៃ​ជីវិ​ត​ជា​​​អ្ន​កផលិត​ចង្រ្កាន​ឡូវ តែវ័យកាន់តែចាស់ ចិត្តស្រឡាញ់លើមុខរបរនេះនៅ​តែមាន និងចង់​ឱ្យ​កូ​នចៅ​បន្ត​របរ​របស់​លោក ប៉ុន្តែកូន​ចៅ​របស់គាត់មិ​ន​​ចង់បន្តវេននោះឡើយ។ លោកបានអំពាវនាវរកអ្នក​ដែលស្រ​ឡាញ់ការងារនេះ អាចមកបន្ដពីលោក​ ដែលលោកបានអះអាងថា នឹងផ្ទេរចំណេះ​ដឹង ដែលលោកចេះឱ្យទៅទាំងអស់ និងជួយរ​កទីផ្សា​រប​ន្ថែ​​​មទៀត។ លោកបានបញ្ជាក់​បន្ថែម​ថា “ខ្ញុំបើក សិទ្ធិឱ្យបងប្អូន​ណា​ដែល​ចង់​ចេះចង់ធ្វើអ​ញ្ជើញមកចុះ ​ធ្វើខ្ញុំបើ​កសិ​ទ្ធិ​ កា​រ​ងា​រ​ទាំ​​ង​អ​ស់​នេះ​ខ្ញុំ បម្រុ​ងនឹង​ល​ក់​ឧបក​រណ៍​ធ្វើ​ច​​ង្រ្កា​ន និងវិ​ជ្ជា​រ​ប​ស់ខ្ញុំទាំងអស់នេះ។ ពេ​ល​ដែ​​​ល​​ខ្ញុំ​ឈ​​ប់ទៅ ខ្ញុំរកទីផ្សារឱ្យមួយខែទៅពី​រខែ​ដ​ល់​ប​​ង​ប្អូន​ណា​ដែ​លចង់បានរបរនេះ ឱ្យយ​ក​ទៅ​ធ្វើទី​ផ្សារ​របស់​​ខ្ញុំ​​មា​ន​ទាំ​ង​ប៉ុ​ន្មា​​ន ​ខ្ញុំ​នឹ​ង​បង្ហា​ត់​ប​ង្ហា​​ញ ​ហើ​​​យទៅប្រាប់​ម៉ូ​យ​​​ទាំង​អស់ឱ្យជួយទទួល​ទិញ​ ហើ​យប​ង្ហាត់​ប​ង្រៀន​រ​បៀ​ប​ធ្វើ​ប​ញ្ជី​ឡើ​ង​ទៅ​លក់ទៀតផង។”

សម្រាប់អ្នកមីង គង់ បុប្ជា ដែលជាអ្នកលក់បាយ និងប្រើប្រាស់ចង្ក្រានឡូវនេះ បាន​និយាយថា ចង្ក្រាននេះគឺជាប់ធន់ រឹងមាំ ធានាគុណភាពប្រើប្រាស់បានយូរអង្វែង ហើយ ពិសេសគឺដុតឆេះល្អ។ អ្នកមីងមានបានឱ្យដឹងទៀតថា បើប្រៀបធៀបជាមួយនឹងចង្រ្កានផ្សេង គឺវាឆាប់ខូច និងមិនសូវល្អ។ តែបើចង្ក្រានរបស់លោក ចែ សុផល វិញ គឺប្រើបានរាប់ឆ្នាំ មិន​ងាយខូចទេ គឺធន់ណាស់ក្នុងការដាំស្ល និងអាចដុតបានរហូត។

ដោយកំពុងតែញាប់ដៃញាប់ជើង ក្នុងការលាងបន្លៃ ដើម្បីដាក់ស្ល និងកំពុងលាងត្រី សម្រាប់​​ដាក់អាំងក្នុងចង្រ្កានឱ្យទាន់នឹងការកាម្ម៉ង់ម្ហូបរបស់ភ្ញៀវនោះ លោក ទ្រៀង ស៊ាងង៉េង ម្ចាស់​អាហារដ្ឋានមួយកន្លែង​នៅតាម​បណ្ដោយផ្លូវ៦៣ ក្រោយព្រឹទ្ធសភា ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឱ្យដឹងដែរថា លោកបានប្រើប្រាស់ចង្ក្រាន​ឡូវ​របស់លោក សុផល នេះ ជាច្រើនឆ្នាំមកហើយ ដែលចង្ក្រាននេះ គឺប្រើឆេះល្អ ធន់បានយូរ​ជាង​ចង្រ្កានដទៃ ជាពិសេសដាំបាយឈ្ងុយឆ្ងាញ់ និងសន្សំសំចៃអុសបានច្រើន។ លោកបាន​បន្ថែម ថា “ខ្ញុំប្រើចង្ក្រានរបស់គាត់នេះ យូរណាស់ហើយ ពីព្រោះវាប្រើបានយូរជាង​ចង្រ្កាន​ផ្សេង ហើយវាឆេះល្អ និងជួយសន្សំសំចៃថវិកាក៏ដូចជាអុសបានច្រើន”៕

ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី