ជនសង្ស័យជាក្រុមហ្សីហាដ ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ាល់ឌីវ បន្ទាប់ពីពួកគេចាក់ជនបរទេស

តាមព័ត៌មានពីទូរទស្សន៍បរទេសបានឲ្យដឹងថា ប៉ូលីសក្នុងប្រទេសម៉ាល់ឌីវ បានចាប់ខ្លួនជនជ្រុលនិយមឥស្លាមបីរូប កាលពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចាក់ជនបរទេសបីនាក់ ក្នុងរមណីយដ្ឋានទេសចរណ៍មួយកន្លែង ក្នុងទីក្រុងម៉ាល់ឡេ របស់ប្រទេសម៉ាល់ឌីវ ។
ជនបរទេសដែលរងគ្រោះនោះ មានពីរនាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិអូស្រា្តលី ។ ពួកគេត្រូវជនជ្រុលនិយមឥស្លាមបីរូប កាលពីថ្ងៃ ចាក់កាលពិថ្ងៃអង្គារ តែរបួសមិនធ្ងន់ធ្ងរ ឡើយ ។
ឧបទ្ទវហេតុនេះ កើតឡើងពីរខែ ក្រោយពីមន្ត្រីសន្តិសុខរបស់ប្រទេសម៉ាល់ឌីវ បានចេញការព្រមានមួយថា ក្រុមជ្រុលនិយមហ្សីហាដ ដែលដើរតាមក្រុមរដ្ឋឥស្លាម ហៅកាត់ថា អាយស៊ីស កំពុងតែ មានវត្តមាននៅក្នុងប្រទេសម៉ាល់ឌីវ ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៧.០២.២០)