សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យកំពង់ស្រឡៅ  ស្រុកឆែប

AKP ព្រះវិហារ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ — លោក យុង​ គឹមហ៊ាន នាយក​ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត​ព្រះវិហារ​ បាន បើកវគ្គបណ្តុះបណ្តាល ជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា  ជូនយុវជនចំនួន ៤២នាក់ និងយុវជនទើបរើសថ្មីចំនួន១៥នាក់ ស្រី១៤នាក់ នៅវិទ្យាល័យកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០។

លោក យុង​ គឹមហ៊ាន បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបាន ប្រឡងជាប់ដើម្បីទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញនិងបើកវគ្គបណ្តុះបណ្តាល ជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះក្នុងគោលបំណង ដើម្បីឱ្យប្អូនៗ បានយល់ដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។

លោក យុង​ គឹមហ៊ាន ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រឱ្យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ថែរក្សាសុខភាព លាងសម្អាតដៃ និងមានអនាម័យឱ្យបាន ជាប់ជាប្រចាំ ការពារជំងឺកូរ៉ូណា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានោះដែរ លោក ក៏បានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជា សង្គ្រោះបឋម ចំនួន១០ក្បាល និងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុតទៀតផងដែរ៕​

ដោយ ទិត ស្រ៊