ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅស្តីពីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅស្តីពី កម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ កែសម្រួល និងសម្រេចលើការងារ មួយចំនួន ដើម្បីពន្លឿនការរៀបចំបោះពុម្ពសៀវភៅនេះ ឱ្យបានមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា