នាយករដ្ឋមន្ត្រីចិនអះអាងពីការបន្តគាំទ្រដល់កម្ពុជា និងជំរុញកៀរគរអ្នកវិនិយោគឱ្យមក​បន្ថែមទៀត​

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០​ — ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ចិននឹងបន្ត​កា​រ​គាំទ្រដល់កម្ពុជា​ទៅតាមលទ្ធភាពនូវអ្វីដែលចិនអាចជួយបាន ហើយចិននឹងបន្តការគាំទ្រ កៀ​រ​គរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជា​ផ​ង​​ដែរ។

នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅគឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប​ន្ទា​ប់​ពីជំនួបពិភាក្សា របស់់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះ​រាជា​​ណាចក្រ និងឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន នារសៀ​ល​​ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈ​ដែលសម្ដេចតេជោ​ដឹ​ក​នាំ​​គណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា ទស្សនកិច្ចនៅ​ពេល​នេះ គឺបានបង្ហាញអំពី​សាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំ​បាកនេះ​ ពិសេសគឺបង្ហាញអំពី​ជំនឿ​ចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិង​រស់​នៅប្រទេសចិន។ ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់នៃការភ័យខ្លាច​ក្នុងចំណោម​ប្រ​ជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ​បាន​គូស​បញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រជាមួយប្រទេសចិន ​ក្នុងពេលដែលចិនកំពុង​តែ​​ប្រយុទ្ធ​ប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនឹងចូលរួម​សុ​ខ​​រួមទុក្ខ​ជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។ សម្ដេចតេជោ អរគុណដ​ល់​រដ្ឋា​ភិ​បា​​ល​ចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋា​ភិ​បា​​ល​ចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់​​បន្ថែមថា អ្វី​ដែ​លសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជា​ពលរដ្ឋ។ ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រី​បានចាត់ទុកថា បញ្ហាជំងឺកូណានេះគឺជាសង្គ្រាម​ចិត្ត​សាស្រ្ត ដែលកំ​ពុ​ង​ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។ មានអ្នកខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាល កម្ពុជាថា បានដោះដូរ​អា​យុជីវិ​តរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិន​ទៅវិញ។ តែការលើកឡើង​នោះ​គឺ​សុទ្ធ​តែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្ត​ការយកចិត្តទុកដាក់ចំពោះនិស្សិត ដែ​ល​កំពុងតែសិក្សានៅប្រទេសចិន។ សម្ដេចតេជោមិន​អាច​រត់ចេញពីអ្វី ដែល​កំពុងកើតឡើង​នេះ​​​បានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួម​សុខរួម​ទុក្ខ​ជាមួយប្រជាពលរដ្ឋកម្ពុជា និង​ប្រជា​ព​លរដ្ឋចិន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏លើក​ឡើង​ពីកិច្ចសហប្រតិបត្តិការទ្វេភាគី​ពាក់ព័ន្ធ​ទៅ​នឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវ​សេចក្តីសម្រេចរបស់ខ្លួននា​ពាក់កណ្ដាលខែកុម្ភ​នេះ​។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួច​រាល់​ជា​ងមួ​​យ​​​ឆ្នាំ​ហើយ។ សម្ដេចតេជោបានស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រ​ដែល​កំ​ពុង​ប្រតិបត្តិ​​ការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជំរុញ​ការ​កៀ​ងគរវិនិ​យោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹង​កា​រ​ពង្រីកទិន្ន​ផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ សម្ដេចតេជោបានបញ្ជាក់ជូននា​យ​ក​រ​ដ្ឋមន្ត្រី​ចិនថា ការបិទល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិ​រប​ស់​​កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែង​អន​ឡា​ញ​ផងដែរ។

ឯកឧត្តម លី ខឹឈាំង នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ខ្លាំង​ចំពោះ​​ទ​ស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមនាយក​រដ្ឋមន្ត្រីបា​ន​​បញ្ជាក់ថា ភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណាឱ្យ​ប្រជាពលរដ្ឋរស់នៅទីនោះ​កុំឱ្យ​មានការភ័យ​ខ្លា​ច។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិន​កំពុងតែ​ប្រ​យុ​ទ្ធ​​ប្រឆាំងជាមួយនឹងវីរុសថ្មី ហើយសង្ឃឹមជឿជាក់ថា ចិននឹងអាចប្រយុទ្ធ​ប្រឆាំងជាមួយនឹងជំងឺ​មួយ​​នេះ​ប្រកបដោយជោគជ័យ។ ឯកឧត្ដមនាយករដ្ឋមន្ត្រី​ចិនគូស​បញ្ជាក់​ទៀតថា ចិននឹងបន្តការគាំ​ទ្រ​ដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយ ចិននឹងបន្តការគាំទ្រ កៀង​គរ​​វិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិន​ដែលកំពុងតែវិនិយោគនៅកម្ពុជាផង​ដែរ​។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅ​ក្នុង​ដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើ​ម្បី​ជំរុញឱ្យបានចប់សព្វគ្រប់៕

ដោយ ជឹម ណារី