ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឧបាសិកា សំ ប៉ាន់ ដែលត្រូវជាម្តាយ របស់ឯកឧត្តម សរ ចំរុង

AKP កណ្តាល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឧបាសិកា សំ ប៉ាន់ ដែលត្រូវជាម្តាយ ឯកឧត្តម សរ ចំរុង សមាជិករដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦:២០ នាទី ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបាន តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា