នាយករដ្ឋមន្រ្តីសាធារណរដ្ឋកូរ៉េ រៀបចំពិធីលៀងសាយភោជន៍ថ្ងៃត្រង់ការងារ ជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា

AKP សេអ៊ូល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ជុង សៃឃ្យូង (Chung Sye-Kyun) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ រៀបចំពិធីលៀងសាយភោជន៍ ថ្ងៃត្រង់ការងារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈសម្តេចដឹកនាំ គណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណកូរ៉េ ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា