អាមេរិកបញ្ចេញនាវាមុជទឹកបំពាក់ដោយអាវុធនុយក្លេអ៊ែរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៥.០២.២០)

អាមេរិក៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារនេះថាអាមេរិកបានដាក់ពង្រាយនាវាមុជទឹកមួយដែលផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយជាមួយនឹងក្បាលគ្រាប់កាំជ្រួចនុយក្លេអ៊ែរដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធស្រដៀងគ្នានេះដែររបស់រុស្ស៊ី។

សកម្មភាពនេះជាការគួរឱ្យកត់សម្គាល់មួយនៅក្នុងឥរិយាបថការពារជាតិរបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យមានការព្រួយបារម្ភថាអាចបង្កើនជាហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។

ក្រុមអ្នករិះគន់បារម្ភថាគ្រាប់កាំជ្រួចនុយក្លេអ៊ែរធុនតូចអាចទំនងជានឹងត្រូវប្រើប្រាស់ព្រោះវាបង្កការខូចខាតក្នុងទំហំតូច  ។