ប្រទេសហ្វីលីពីនសាទរចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសចិនប្រឆាំងនឹងវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០២.២០)

ហ្វីលីពីន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោកកាឡូស ដូមីងហ្គេ  (Carlos Dominguez)   បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូរូណា ។

លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រឹទ្ធសភាដើម្បីវាយតម្លៃពីផលប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ចហ្វីលីពីនដោយនិយាយថា  ប្រទេសហ្វីលីពីនទទួលស្គាល់ការខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយរដ្ឋាភិបាលចិន   ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសនេះ។

លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បាននិយាយថាឧស្សាហកម្មទេសចរណ៍របស់ប្រទេស​ទំនងជានឹងរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសឆ្លងដោយសារការហាមឃាត់​ធ្វើដំណើរផ្សេងៗដែលត្រូវបានកំណត់ដោយប្រទេសនិងក្រុមហ៊ុនអាកាសចរណ៍ជាច្រើន។