សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យសាស្រ្តាចារ្យ Anh Moon Suk ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល

AKP សេអ៊ូល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យសាស្រ្តាចារ្យ Ahn Moon Suk ប្រធានគណៈកម្មាធិការប្រឹក្សាផ្តល់យោបល់ និងជាប្រធានភ្នាក់ងារសង្គមព័ត៌មានជាតិ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈ សម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា