មនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយនៅសកលវិទ្យាល័យរដ្ឋតិចសាស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៤.០២.២០)

អាមេរិក៖ តាមព័ត៌មានដែលផ្សាយតាមទូរទស្សន៍បរទេសបានឲ្យដឹងថា  មានមនុស្សចំនួន ពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងបរិវេណសកលវិទ្យាល័យរដ្ខតិចសាស់  ក្នុងប្រទេសអាមេរិក ។

ការបាញ់ប្រហារនេះគឺជាឧបទ្ទវហេតុនៃអំពើហឹង្សាដោយការប្រើកំាភ្លើងដែលបាននិងកំពុងញ៉ាំយីនៅតាមសកលវិទ្យាល័យ និងសាលារៀន នៅក្នុងប្រទេសអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នំានេះ 

កាលពីខែ តុលា ​ឆ្នំា ២០១៩ នៅក្នុងបរិវេណសកលវិទ្យាល័យផ្នែកពាណិជ្ជសាស្រ្តមួយ ក្នុងរដ្ឋតិចសាស់ មានការបាញ់ប្រហារមួយកើតមានឡើងនៅក្នុងពីថីជួបជុំគ្នាសប្បាយ ដែលមានមនុស្សចំនួន ជាង ៧៥០ នាក់បានចូលរួម ធ្វើឲ្យមនុស្សចំនួន ពីរនាក់បានស្លាប់ និង រាប់សឹបនាក់ទៀតរងរបួស ​ដែលភាគច្រើនគឺជា និស្សិត ។