សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី ហាក់ ចាហានមូន ស្ថាបនិកអង្គការ UPF

AKP សេអ៊ូល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Kintex ក្នុងក្រុងសេអ៊ូល ខណៈពេលដែលសម្តេចតេជោ ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបថត៖ ក្រុមការងារទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី