សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណ១ ២០០ នាក់ នៅសាធារណរដ្ឋកូរ៉េ

AKP សេអ៊ូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណ១ ២០០ នាក់ ដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ (ម៉ោងនៅភ្នំពេញ) ខណៈសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ។

រូបថត៖ ក្រុមការងារទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី