សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ កំពូល នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF)

AKP សេអ៊ូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាព សកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា