ប៉ូលីសបានបាញ់សម្លាប់បុរសម្នាក់ដែលបានចាក់មនុស្សក្នុងទីក្រុងឡុងដ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ​ (០៣.០២.២០)

អង់គ្លេស៖ កាលពីថ្ងៃអាទិត្យប៉ូលីសបានបាញ់សម្លាប់បុរសម្នាក់ដែលបានចាក់មនុស្សពីរនាក់ឲ្យរងរបួសនៅតាមផ្លូវដ៏មមាញឹកមួយនៅភាគខាងត្បូងទីក្រុងឡុងដ៍ដែលក្រុមមន្រ្តីបានពិពណ៌នាថាជាឧបទ្ទវហេតុភេរវកម្មហើយត្រូវបានគេជឿថាមានជាប់ទាក់ទងនឹងក្រុមជីវពលរដ្ឋអ៊ីស្លាម។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឪបករណ៍​បញ្ឆោតមួយគ្រឿងត្រូវបានរកឃើញនៅជាប់នឹងសាកសពជនសង្ស័យដែលត្រូវបានសម្លាប់ដោយមន្រ្តីប្រដាប់អាវុធ។

ប៉ូលីសបាននិយាយថាឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថាជាអំពើភេរវកម្មមួយហើយគេជឿជាក់ថាវាមានទាក់ទងនឹងក្រុមជីវពលអ៊ីស្លាម។