ករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនមានចំនួនលើសពី ១៧.០០០ នាក់នៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ​ (០៣.០២.២០)

ចិន៖ គណៈកម្មការសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាចំនួននៃអ្នកកើតជំងឺផ្លូវដង្ហើមដោយសារវីរុសកូរ៉ូណា  បានកើនឡើងដល់ចំនួន ១៧.២០០ករណីហើយនៅទូទាំងប្រទេសដោយមានករណីថ្មីចំនួន ២.៨២៩ ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន   គណៈកម្មការសុខាភិបាលរបស់ប្រទេសចិនបាននិយាយថា    មានអ្នកស្លាប់ថ្មីចំនួន ៥៧ នាក់ដោយសារវីរុសនេះដែលភាគច្រើននៅក្នុងខេត្តហ៊ូប៉ី ដែលរងគ្រោះខ្លាំងជាងគេដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៦១ នាក់ហើយ។

ចំនួនអ្នកស្លាប់ថ្មីបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសចិនបានបិទការចេញចូលទីក្រុងធំមួយ និងមានករណីស្លាប់ដំបូងដោយសារវីរុសនេះក្រៅពីក្នុងប្រទេស  គឺនៅក្នុងប្រទេសហ្វីលីពីន។