បាតុកររាប់រយនាក់ធ្វើបាតុកម្មប្រឆាំងនឹងផែនការសន្តិភាពរបស់លោកត្រាំនៅជិតស្ថានទូតអាមេរិកក្នុងប្រទេសលីបង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៣.០២.២០)

លីបង់៖ តាមប្រភពទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ឲ្យដឹងថាបាតុកររាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យនៅជិតស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអ-កា ​ ក្នុងប្រទេសលីបង់ដើម្បីប្រឆាំងនឹងផែនការសន្តិភាពនៅមជ្ឈឹមបូព៌ាដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

ក្រុមបាតុករក៏បានកាន់ទង់ជាតិលីបង់និងប៉ាឡេស្ទីនផងដែរខណៈដែលអំពាវនាវឱ្យប្រជាជននៅអារ៉ាប់ទាំងអស់នំាគ្នា ធ្វើបាតុកម្ម​ប្រឆាំងនឹងសេចក្តីប្រកាសរបស់លោកត្រាំ ។

កាលពីថ្ងៃទី ២៨ ខែមករាលោកត្រាំបានធ្វើការបង្ហាញលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​ ក្នុងសេតវិមាននូវផែនការសន្តិភាព   ដែលត្រូវបានគេឲ្យឈ្មោះមួយទៀតថាជាកិច្ចព្រមព្រៀងនៃសតវត្សរ៍ថ្មីដែលនឹងផ្តល់ឱ្យអ៊ីស្រាអែលធ្វើការគ្រប់គ្រង​ទាំងស្រុងលើរាល់ការតាំងទីលំនៅនិងទទួលស្គាល់ក្រុងយេរូសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។