ប្រធានាធិបតីអ៊ីរ៉ង់កោតសរសើរចំពោះការតស៊ូរបស់ប្រជាជាតិប្រឆាំងនឹងសម្ពាធនៃការដាក់ទណ្ឌកម្មរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.០២.២០)

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបាននិយាយនៅថ្ងៃអាទិត្យនេះថាប្រទេសអ៊ីរ៉ង់ជឿជាក់ចំពោះការតស៊ូគឺជាមធ្យោបាយតែមួយគត់ដើម្បីជំនះនូវសម្ពាធនយោបាយនិងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍ថាគោលនយោបាយរបស់អ៊ីរ៉ង់មិនគួរជាគោលនយោបាយនៃការចុះចូលនិងការចុះចាញ់នោះទេ ទោះបីអ៊ីរ៉ង់មិនចង់ឲ្យមានគោលនយោបាយដែលបង្កឲ្យមានភាពតានតឹងនិងការប្រឈមមុខដាក់គ្នាក៏ដោយ។

អ៊ីរ៉ង់ស្ថិតក្រោមសម្ពាធនៃទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាមេរិកបន្ទាប់ពី អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឆ្នាំ ២០១៥ កាលពីខែឧសភាឆ្នាំ ២០១៨កន្លងមក និងបានជំរុញ ឲ្យមានកិច្ចព្រមព្រៀងថ្មីមួយទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ដូចជាកិច្ចពិភាក្សាអំពីគម្រោងការផលិតមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់។