រូបថតប្រចាំសប្តាហ៍៖ សហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងប្រែក្លាយខ្លួនឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ —

សហគមន៍ទឹកជប់ខ្នារពោធិ៍ បាន និងកំពុងប្រែក្លាយខ្លួនទៅជាតំបន់ទេសចរណ៍មួយដ៏មានសក្តានុពល នៅក្នុងខេត្តសៀមរាប។ ស្ថិតនៅលើផ្ទៃដីជាង១ពាន់ហិកតា ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម សហគមន៍ទឹកជប់ខ្នារពោធិ៍ មានព្រៃកោងកាងទឹកសាប មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឬស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទទៀត។

រូបថត៖ ឃុត សៅ