នាវាទេសចរណ៍ SILVER SPIRIT នាំភ្ញៀវទេសចរបរទេស និងនាវិកប្រមាណជាង ៥០០នាក់ ចូលចតកំពង់ផែអន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ —

នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ SILVER SPIRIT បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ និង​នាវិកប្រមាណជាង ៥០០នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

រូបថត៖ ងូ សុមុនី