សហរដ្ឋអាមេរិកកំពុងស្នើរសុំការអនុញ្ញាតពីអ៊ីរ៉ាក់សម្រាប់ការដាក់ប្រព័ន្ធការពារមីស៊ីល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ដឺហៀល (៣១.០១.២០)

អ៊ីរ៉ាក់៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោកម៉ាក អេស្ពើ​ បាននិយាយពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីដាក់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូតនៅក្នុងប្រទេសនោះ   ដើម្បីការពារកងកម្លាំងសហរដ្ឋអាមេរិកនៅទីនោះពីការវាយប្រហារពីអ៊ីរ៉ង់ដែលអាចនឹងកើតមានឡើង។

យោធារបស់សហរដ្ឋអាមេរិកមិនមានពង្រាយប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូតនៅមូលដ្ឋានទ័ពអាកាសអាល់អាសាដនៅអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិកទេអំឡុងពេលនៃការវាយប្រហារមីស៊ីលកាលពីថ្ងៃទី ៨ មករា ។

ចាប់តាំងពីការសម្លាប់នាយទាហាន របស់ប្រទេសអ៊ីរ៉ង់ លោក សូឡីម៉ានី​  មក  សហរដ្ឋអាមេរិកកំពុងត្រៀមទប់ទល់នឹងការសងសឹក​ពីប្រទេសអ៊ីរ៉ង់។