លោកឌុយទែរតេបដិសេធការអញ្ជើញរបស់លោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ីច (៣១.០១.២០)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយទែរតេនិយាយថាលោកបានបដិសេធការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងខែមីនាខាងមុខ  និងបានហាមឃាត់មន្រ្តីខុទ្ទកាល័យរបស់លោកមិនឱ្យទៅអាមេរិក។

លោក ឌុយទែរតេបាននិយាយថាការសម្រេចចិត្តរបស់លោកក្នុងការមិនចូលរួមកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងអាស៊ានគឺដើម្បីហេតុផលយុទ្ធសាស្ត្រនិងភូមិសាស្ត្រនយោបាយ។

លោកបានច្រានចោលការរិះគន់ដែលថាការសម្រេចចិត្តរបស់លោកគឺដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីការលុបចោលទិដ្ឋាការទៅសហរដ្ឋអាមេរិករបស់សមាជិកព្រឹទ្ធសភាមួយរូប​  ដែលជា អតីតប្រធានប៉ូលីសហ្វីលីពីនដែលបានគ្រប់គ្រងសង្គ្រាមគ្រឿងញៀនដ៏សាហាវនោះ ។