អង្គការសុខភាពពិភពលោកប្រកាសអាសន្នជាអន្តរជាតិពីការផ្ទុះឡើងនូវវីរុសផ្លូវដង្ហើមនៅប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព រ៉យតឺរ (៣១.០១.២០)

បរទេស៖ អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាការរាតត្បាតនៃវីរុសផ្លូវដង្ហើមនៅក្នុងប្រទេសចិនឥឡូវនេះបង្កើតជាការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនិងជាការព្រួយបារម្ភរបស់អន្តរជាតិ។

អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានធ្វើការប្រកាសការ​នេះបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការបន្ទាន់របស់ខ្លួនដែលជាក្រុមជំនាញឯករាជ្យចំពេលមានភ័ស្តុតាងបង្ហាញថាវីរុសបានរាលដាលដល់ប្រទេសចំនួន ១៨ ក្នុងពិភពលោក។

អគ្គនាយកអង្គការសុខភាពពិភពលោកក៏បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថាប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការផ្ទុះឡើងដែលមិនធ្លាប់មានពីមុនមក​  ។