សហគមន៍អ៊ឺរ៉ុបអនុញ្ញាតឱ្យមានការចូលរួមរបស់ក្រុមហ៊ុន ហួវ៉ៃ នៅក្នុងប្រព័ន្ធហ្វាយហ្សី (5G)

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.០១.២០)

អ៊ឺរ៉ុប៖ ដោយមិនចុះចាញ់នឹងសម្ពាធពីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសហភាពអឺរ៉ុប (EU) មិនបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិនដូចជាក្រុមហ៊ុនហួវ៉ៃ ​នៅ ក្នុងគោលការណ៍ណែនាំរបស់ខ្លួនស្តីពីប្រព័ន្ធហ្វាយហ្សី  ​នោះទេ  ។

ទោះបីមានការបញ្ចុះបញ្ចូលនិងការគំរាមកំហែងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក្នុងគោលបំណងហាមឃាត់ការផ្គត់ផ្គង់ពីប្រទេសចិនជាពិសេសក្រុមហ៊ុនឈានមុខ​ហូវៃ​ ពីការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហ្វាយហ្សី ​ ក៏ដោយ    ក៏សហគមន៍អឺរ៉ុបមិនបានហាមឃាត់ក្រុមហ៊ុនជាក់លាក់ណាមួយឡើយរបស់ប្រទេសចិន មិនឲ្យចូលរួមក្នុងគោលនយោបាយរបស់ខ្លួនឡើយ  ។

រដ្ឋការសហរដ្ឋអាមេរិកបានធ្វើការវាយលុកផ្នែកការទូតយ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុនហួវ៉ៃ​ ដោយជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឲ្យមានវិធានការទប់ទល់ឲ្យបានល្អ  ​។