អគ្គិសនីនៅឥណ្ឌូនេស៊ីឡើងថ្លៃជាងមុនដោយសារការបំរែបំរួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០១.២០)

ឥណ្ឌូនេស៊ី៖ ស្ថានភាពផ្លាស់ប្តូរអាកាសធាតុធ្ងន់ធ្ងរអាចមានលក្ខណៈអាក្រក់ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់រោងចក្រផលិតអគ្គីសនី​នៅឥណ្ឌូនេស៊ី  ។

ភ្លៀងធ្លាក់ខ្លាំង, រលកកម្តៅនិងរន្ទះអាចរំខានដល់បណ្តាញបញ្ជូននិងចែកចាយអគ្គិសនីព្រមទាំងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីជាញឹកញាប់  ។

របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០១៩ បានបង្ហាញពីការបំផ្លាញធម្មជាតិនិងបំរែបំរួលអាកាសធាតុដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីចំនួន ៤៤ ភាគរយនៅសហរដ្ឋអាមេរិកចន្លោះពីឆ្នាំ ២០០០ដល់២០១៧ និង ៣៧ ភាគរយនៃការដាច់ចរន្តអគ្គិសនីនៅអឺរ៉ុបចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ ។