ប្រទេសចិនទទួលបានការសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.០១.២០)

ចិន៖ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថាប្រទេសចិនសមនឹងទទួលបានការគោរពសរសើរពីសហគមន៍អន្តរជាតិដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសឆ្លងនិងការពារករណីសាយភាយចេញទៅក្រៅប្រទេសរបស់ជំងឺផ្លូវដង្ហើម ប្រភេទថ្មី ។

ថ្លែងទៅកាន់អ្នកកាសែតនៅឯសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ   អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះវិធានការដ៏អស្ចារ្យដែល​បានធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។

លោកបានបញ្ជាក់ជាថ្មីថា   ស្ទើរតែ ៩៩ ភាគរយនៃអ្នកផ្ទុកនិងការស្លាប់ទាំងអស់គឺស្ថិតនៅក្នុងប្រទេសចិនដោយមានតែ ៦៨ ករណី​    ហើយគ្មានអ្នកស្លាប់នៅក្នុង ១៥ ប្រទេសនិងតំបន់ក្រៅប្រទេសចិន។