ប្រទេសស៊ីរីថ្កោលទោសចំពោះផែនការសន្តិភាពនៅមជ្ឈឹមរបស់លោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.០១.២០)

ស៊ីរី៖ នៅថ្ងៃពុធនេះក្រសួងការបរទេសស៊ីរីបានថ្កោលទោសចំពោះផែនការសន្តិភាពដែលបានដាក់ចេញដោយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ដោយប្រទេសស៊ីរីនិយាយថានេះជាតំណាងឱ្យការចុះចាញ់ចំពោះប្រទេសអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស  បាននិយាយថា   ប្រទេសស៊ីរីថ្កោលទោសចំពោះអ្វីដែលគេហៅថាកិច្ចព្រមព្រៀង​ប្រចាំសតវត្សរ៍ដែលត្រូវបានប្រកាសនៅថ្ងៃអង្គារដោយលោកត្រំា​   ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះត្រូវបានរៀបចំឡើងដើម្បីបម្រើដល់អ៊ីស្រាអែលនិងគ្រោងការណ៍វាតទីនៅក្នុងតំបន់។

កាលពីថ្ងៃអង្គារលោកត្រាំ បានបង្ហាញពីទិដ្ឋភាពនយោបាយ​នៃផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់គាត់ដែលជាសំណើត្រូវបានបដិសេធម្តងហើយម្តងទៀតដោយប៉ាឡេស្ទីន។