កម្ពុជាបញ្ជូនកងវិស្វកម្មពហុជំនាញលេខ៣៩៦ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់

AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជូនដំណើរកងវិស្វកម្មពហុជំនាញលេខ៣៩៦ ដែលមានកងវិស្វកម្ម និងកងបោសសម្អាតមីន សរុបចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី ២៤នាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ។

រូបថត៖ ខឹម សុវណ្ណារ៉ា