អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ស្ថានភាព​របស់អ្នកជំ​ងឺជនជាតិចិន ដែលកើតមានមេរោគជំងឺ​រលាកផ្លូវ​ដង្ហើមកូរ៉ូណា ពុំមានចេញ​រោ​គ​សញ្ញា​អ្វី​ទៀ​ត​ទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹ​ង​ថា​ ស្ថាន​ភា​​​ព​របស់អ្នកជំ​ងឺជនជាតិចិន ដែលកើតមានមេរោគជំងឺ​រលាកផ្លូវ​ដង្ហើមកូរ៉ូណា ​ពុំមា​ន​ចេ​​ញ​រោ​គ​សញ្ញា​​អ្វី​ទៀ​ត​ទេ ប៉ុន្តែក្រុមគ្រូពេទ្យបន្តតាមដានវត្ថុវិភាគរបស់គា​ត់​បន្តទៀត​​រ​ហូ​ត​ដ​ល់​​​គា​ត់​អ​វិ​ជ្ជ​មា​ន​នៃមេរោគ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បានឱ្យដឹងថា  ករណីអ្នក​ជំងឺ​នៅ​ខេ​ត្ត​​ព្រះ​សី​ហ​នុ​នេះ​វិវត្តន៍​ទៅរ​ក​ការជាសះ​ស្បើ​យហើយ។

លោក​វេជ្ជបណ្ឌិត បានបញ្ជាក់ថា «​ក្រោយពី​មា​ន​​កា​​រយកចិត្តទុ​ក​ដា​ក់​ពីឯក ឧត្តម រដ្ឋមន្ត្រី​ ណែនាំឱ្យយកចិត្តទុកដា​ក់ព្យាបាល​អ្នកជំ​ងឺហ្នឹ​ងហើ​​យ​គ្រូពេទ្យ​បានធ្វើ​ការ​​ព្យា​បា​លប្រ​កបដោយការយកចិត្តទុកដាក់ខ្ពស់ គឺស្ថានភាព​របស់​អ្នក​ជំ​ងឺ​នឹ​​​ង​​គឺ​គ្មា​ន​រោ​គ​សញ្ញា​អី​ទៀ​ត​ទេគឺគាត់ជាមនុស្សដែលមានសុខភាពល្អហើយសង្ឃឹមថា គាត់​នឹ​​ង​​​​​​វិវត្តន៍​ទៅរ​ក​ការជាសះ​ស្បើ​យ តែទោះបីយ៉ាងណាក៏ដោយ យើងនៅតែប​ន្តតា​ម​ដាន​នូ​វ​​វត្ថុ​វិ​ភា​គរបស់គា​ត់​ជារៀ​ងរហូត​រ​ហូ​តដល់គាត់អវិជ្ជមាននៃមេរោគ ហើយយើងនឹងពិចា​រណា​ក្នុ​ង​​ការ​ឱ្យ​​គាត់​មា​ន​សេ​រីភា​ព ពេលនេះ​យើ​ងនៅ​តែរក្សាគា​ត់ដដែ​លទោះ​បីគា​ត់សុខភាពល្អក៏​ដោ​យ​​»​។

សូមរម្លឹកថា​ បុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំធ្វើដំណើរពីទីក្រុងWuhan មក​លេ​​ង​ខេត្ត​ព្រះសីហនុ​​ដែលមានផ្ទុកវីរុស រលាក​សួ​ត​ថ្មី​កូរ៉ូណានេះ បច្ចុប្ប​ន្នកំពុ​ងសម្រាកព្យាបាល​នៅមន្ទី​រពេទ្យបង្អែក​ខេត្ត​ព្រះ​សីហនុ (ពេទ្យចំការចេក)។ គ្រូពេទ្យ​បានដាក់បុរសនេះ ក្នុងបន្ទប់ មួយដាច់ដោយឡែកតែ​ម្នាក់​ឯង ដោយមានត្រួ​ត​ពិនិ​ត្យ​តា​ម​ដា​នយ៉ាងយកចិត្តទុកដាក់ពីពេ ទ្យជំនាញ។ គិតត្រឹមព្រឹក​ថ្ងៃ២៩ ខែមករា ឆ្នាំ២០២០នេះ បុរស​អ្នកជំងឺរូបនោះមានសភាពធ ម្មតាមិនមានចេញ​អាការៈអ្វីទៀតឡើយ៕

ដោយ គង់ សិរីរ័ត្ន