លោក ងី មានហេង បញ្ជាក់ថា  នៅរាជធានីភ្នំពេញមកដល់ពេលនេះពុំមានអ្នកឆ្លងជំងឺកូរ៉ូណាទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រហូតមក ដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមនៅតាម បណ្តាញសង្គមហ្វេសប៊ុកនោះឡើយ។ លោក ងី មានហេង បានបញ្ជាក់បែបនេះក្នុងសន្និសីទ សារព័ត៌មាន នៅមន្ទីរពេទ្យរុស្ស៊ីកាលពីព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវ ដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់ពលរដ្ឋ កាន់តែខ្លាំងឡើង។

ក្នុងឱកាសនោះដែរ លោក ងី មានហេង ក៏បានស្នើសុំឱ្យអ្នកការសែតឈ្មោះ ខេសូនមួយត្រូវសុំទោស ជាសាធារណៈឡើងវិញ ដោយកន្លងទៅខ្លួនបានផ្សព្វផ្សាយព័ត៌មាន

មិនពិតចំពោះរឿងនេះ ដូច្នេះលោកត្រូវផ្សាយបំភ្លឺសាធារណជនឡើងវិញ និងសុំ ទោសជា ធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ ដែលលោកកំពុងតាមដាននូវសភាពការណ៍ជំងឺថ្មី បែបនេះ ដោយយកចិត្ដទុកដាក់បំផុតនោះ។

លោកប្រធានមន្ទីរពេទ្យរុស្សីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិត អំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថាមានករណីជំងឺផ្លូវដង្ហើមថ្មី២ករណី នៅលើខ្លួនជន ជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ៕

ដោយ សួស សំរិត