ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះបេសកកម្មការងារនៅខេត្តត្បូងឃ្មុំ ស្វែងរកបញ្ហាប្រឈម ដើម្បីដោះស្រាយឱ្យចំគោលដៅ

AKP ត្បូងឃ្មុំ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំសហការី អញ្ជើញជួបជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់នានា នៅខេត្តត្បូងឃ្មុំ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ