លោកត្រាំបង្ហាញផែនការការពារសន្តិភាពនៅមជ្ឈឹមបូព៌ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៩.០១.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃអង្គារនេះបានបង្ហាញពីផែនការនយោបាយដែលកេទន្ទឹងរង់ចាំជាយូរមកហើយ  ស្តីពីការការពារសន្តិភាពនៅមជ្ឈឹមបូព៌ា​ដោយអំពាវនាវឱ្យមានដំណោះស្រាយខណៈដែលលោកទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។

លោកត្រាំ បានគូសបញ្ជាក់ពីផែនការចំនួន ៨០ ទំព័រនៅឯសេតវិមានរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីនណេតាន់យ៉ាហ៊ូដែលបានធ្វើទស្សនកិច្ចនៅអាមេរិក   ដោយបាននិយាយពីការស្នើឱ្យមានដំណោះស្រាយទ្វេភាគីជាមួយប៉ាឡេស្ទីន។

ដោយហៅ​ថាជាឱកាសឈ្នះ – ឈ្នះសម្រាប់ភាគីទាំងសងខាងលោក ត្រំា ​បាននិយាយថាផែនការថ្មីនេះទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលខណៈដែល រដ្ឋធានីរបស់ប៉ាឡេស្ទីននឹងរាប់បញ្ចូលតំបន់នានានៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ។