យូនីសេហ្វសោកស្តាយចំពោះការស្លាប់របស់កុមារ ៣ នាក់ដោយការបាញ់ផ្លោងនៅទ្រីប៉ូលីក្នុងប្រទេសលីប៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៩.០១.២០)

បរទេស៖ កាលពីថ្ងៃអង្គារអង្គការយូនីសេហ្វបានសម្តែងការសោកស្តាយចំពោះការស្លាប់របស់កុមារបីនាក់និងធ្វើកុមារម្នាក់ទៀតរងរបួសដោយការបាញ់ផ្លោងនៅរដ្ឋធានីទ្រីប៉ូលីក្នុងប្រទេសលីប៊ី ។

អង្គការយូនីសេហ្វមានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មានពី​ការស្លាប់របស់កុមារ ៣ នាក់ អាយុពី ១០ ទៅ ១២ ឆ្នាំ​និងម្នាក់ទៀតរងរបួសដោយសារការបាញ់ផ្លោងនៅតំបន់អាល់ហាដាបាដ្រី  ក្នុងទីក្រុងទ្រីប៉ូលី  របស់ប្រទេសលីប៊ី  ។

អង្គការយូនីសេហ្វក៏បានអំពាវនាវឱ្យគ្រប់ភាគីមានជម្លោះទាំងអស់ត្រូវគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិដើម្បីការពារកុមារានិងកុមារីគ្រប់ពេលវេលា។