ប្រទេសចិនយល់ព្រមឲ្យអង្គការសុខភាពពិភពលោកបញ្ជូនអ្នកជំនាញចូលសិក្សាពីវីរុសផ្លូវដង្ហើម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា ​ (២៩.០១.២០)

ចិន៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា ​ប្រទេសចិនបានយល់ព្រមឲ្យអង្គការសុខភាពពិភពលោកបញ្ជូនអ្នកជំនាញរបស់ខ្លួនឲ្យបានឆាប់រហ័ស ចូលមកធ្វើការសិក្សាពីវីរុស ដែលបង្កជំងឺផ្លូវដង្ហើម  និងដើម្បីផ្តល់ការណែនំាពីវិធីទប់ទល់ការរីករាលដាលនូវជំងឺនេះ នៅលើសកលលោក ។

មន្រ្តីរបស់អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារនេះថា  បន្ទាប់ពីដំណើរទៅកាន់ប្រទេសចិនចំនួនពីរថ្ងៃរបស់អង្គនាយកអង្គការសុខភាពពិភពលោក ដែលនៅក្នុងពេលស្នាក់នៅក្នុងទីក្រុងប៉េកំាងបានជួនជាមួយប្រធានាធិបតី លោក ស៊ី ជីងភីង និងរដ្ឋមន្ត្រីការបរទេស និងសុខាភិបាលរបស់ប្រទេសចិនមក  អង្គការសុខភាពពិភពលោកយល់ឃើញថា ចំាបាច់ត្រូវតែស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀតនូវសមត្ថភាពរបស់វីរុស​កូរូណា ក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។

បន្ទាប់មក  ចាំបាច់ត្រូវផ្សព្វផ្សាយ និងណែនំា ដល់ប្រទេសនានា អំពីលក្ខណៈរបស់វីរុស និងជំងឺនោះ ។​​