ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដើម្បីពិនិត្យលើលទ្ធផលក្រោយពីបានជួបប្រជុំជាមួយតំណាងក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ ។

រូបថត៖ ខឹម សុវណ្ណារ៉ា