ឥណ្ឌានឹងចាប់មាន់សម្លាប់ចោលបន្ទាប់ពីរកឃើញវីរុសផ្តាសាយបក្សី H5N1

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.០១.២០)

ឥណ្ឌា៖ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃច័ន្ទនេះថាអាជ្ញាធរនៅរដ្ឋភាគខាងកើតនៃប្រទេសឥណ្ឌានឹងចាប់ផ្តើមសម្លាប់មាន់ចោសនិងបំផ្លាញស៊ុតដែលផ្ទុកវីរុសផ្តាសាយបក្សី​ H5N1 ។

សេចក្តីថ្លែងការណ៍បាននិយាយថាទិន្នន័យដែលប្រមូលបានពីកសិដ្ឋានចិញ្ចឹមសត្វនិងការស្រាវជ្រាវនៃមហាវិទ្យាល័យបសុពេទ្យនៅរដ្ឋអូឌីសា ​បានធ្វើតេស្តវិជ្ជមាន។

ប្រទេសឥណ្ឌាមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី​នៅក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ  តែត្រូវបានគ្រប់គ្រងបាន ។ គ្មានករណីចម្លងមកមនុស្ស​ចាប់តាំង ឆ្នាំ ២០០៣មកទេ  ។