ការប្រកាសអាសន្នជាសកលកើតមានឡើងនៅពេលទីក្រុងប៉េកាំងរាយការណ៍ពីការស្លាប់មនុស្សដំបូងដោយសារវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.០១.២០)

ចិន៖​ កាលពីថ្ងៃច័ន្ទរដ្ឋធានីប៉េកាំងរបស់ប្រទេសចិនចេញសេចក្តីរាយការណ៍ពីការស្លាប់មនុស្សលើកទីមួយពីវីរុសកូរ៉ូណាថ្មី     ខណៈដែលកំពុងមានការព្យាយាមទប់ទល់នឹងជំងឺដែលរាលដាលយ៉ាងឆាប់រហ័ស    ​បង្កឲ្យមានការប្រកាសអាសន្ន​ទូទាំងពិភពលោក   ដោយមានប្រទេសមួយចំនួនកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ពួកខ្លួនចេញពីតំបន់នៃការរាតត្បាត ក្នុងប្រទេសចិន ។

ចំនួនអ្នកស្លាប់នៅក្នុងទីក្រុងប៉េកាំងបានបង្កើនចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីនេះដល់ទៅ ៨២ នាក់ហើយដោយមានមនុស្សជាង ២.៧០០ នាក់បានឆ្លងរោគនៅទូទាំងប្រទេស។

អ្នកជម្ងឺដែលក្មេងជាងគេគឺទារកអាយុ ៩ ខែដែលកំពុងធ្វើការព្យាបាលនៅទីក្រុងប៉េកាំង។