តាលីបង់អះអាងថាបានបាញ់ទម្លាក់យន្តហោះនៅលើប្រទេសអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមបឺ​ច​ (២៨.០១.២០)

អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះអាមេរិកមួយគ្រឿងដែលហោះហើរលើប្រទេសអាហ្វហ្គានីស្ថាន  ដោយបាននិយាយថាយន្តហោះនោះបានហោះស៊ើបការណ៍សម្ងាត់    ខណៈយោធាអាមេរិកនិយាយថាយន្តហោះមិនមែនធ្លាក់ដោយសារការវាយប្រហារនោះទេ។

ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមតាលីបង់បានអះអាង​ទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះនោះ   អ្នកនាំពាក្យកងកំលាំងសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែកអាមេរិ​ មួយគ្រឿងបានធ្លាក់  ។   ​ការធ្លាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតមិនទាន់មានសេចក្តីថ្លែងការណ៍ពីយោធាអំពីការធ្លាក់យន្តហោះនេះបណ្តាលមកពីអ្វីនៅឡើយទេ។

ការធ្លាក់នេះបានកើតឡើងកាលពីថ្ងៃច័ន្ទនៅក្នុងតំបន់សាដាកូលដែលគ្រប់គ្រងដោយក្រុមតាលីបង់ក្នុងខេត្ត ហ្គានី ។